XPENG Cambodia

XPENG G9
រថយន្ត SUV ឆ្លាតវៃ
សាកមួយពេញ
បើកបរបាន 702km
ល្បឿនពី 0-100km/h
ត្រឹមតែ 3.9​វិនាទី
សាកថ្ម 5នាទី
បើកបាន 100km
ការរចនាស្អាតប្លែកពីគេ
ការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃការច្នៃប្រឌិត ភាពប៉ិនប្រសព្វ ដែលផ្តល់ជូននូវកាប៊ីនប្រណឹត

ពណ៌ដែលយកលំនាំតាមចក្រវាល

Car Color Selector
Car Color Preview
Vehicle Color Selector
Vehicle Color Preview

គុណភាពដែលបានអនុវត្ត

ផ្នែកខាងក្នុងដ៏កក់ក្តៅ និងមានផាសុកភាពត្រូវបានបង្កើតឡើងដោយការរចនាដ៏ល្អឥតខ្ចោះ និងការជ្រើសរើសសម្ភារៈដែលមានគុណភាពខ្ពស់។ ប្រសិនបើអ្នកជ្រើសរើសកញ្ចប់ Premium Comfort & Audio នោះ ផ្នែកខាងក្នុងមានជាពណ៌ខ្មៅ ត្នោតខ្ចី ឬប្រផេះពេជ្រ ធ្វើពីស្បែក Nappa

ដឹងពីភាពខុសគ្នា

ផ្តល់នូវអារម្នណ៍ផាសុកភាពនិងស្រស់ស្រាយ ជាមួយនឹងកៅអីអង្គុយធ្វើពីស្បែក Nappa យ៉ាងប្រណឹត ហើយកៅអីអ្នកដំណើរខាងមុខក៏មានកំនល់ជើងអាចបត់បានអូតូផងដែរ។ ចំណែកកៅអីផ្សេងៗទៀត ក៏អាចបន្ថែមនូវ Option ជាច្រើនដូចជា កៅអីក្តៅត្រជាក់ និងកៅអីម៉ាស្សាជាដើម

ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព

XPENG G9 ឆ្លើយតបទៅនឹងការរំពឹងទុករបស់អតិថិជនរថយន្តអគ្គិសនីភាគច្រើននៅប្រទេសន័រវេស ជាមួយនឹងការបំពាក់ជាស្តង់ដារនូវប្រដាប់សម្រាប់សណ្តោងរ៉ឺម៉កដែលអាចដកចេញបានដោយអគ្គិសនី ជាមួយនឹងទម្ងន់សណ្តោងគ្រប់គ្រាន់ បន្ថែមពីលើលទ្ធភាពនៃការបំពាក់កាងលើដំបូលដែលអាចផ្ទុកទម្ងន់បាន 75 គីឡូក្រាម ក៏ដូចជាប្រអប់ដាក់ឥវ៉ាន់នៅលើដំបូល។ មានមុខងារកម្តៅចង្កូតនិងកញ្ចក់ ដែលមានភាពងាយស្រួលនៅពេលចាប់ផ្តើមដំណើរការនៅថ្ងៃរដូវរងារត្រជាក់។

ការសាកថ្ម
ជាមួយរថយន្ត G9 លោកអ្នកអាចបើកបរបាន 100km ជាមួយការសាកថ្មត្រឹមតែ 5នាទីប៉ុណ្ណោះ

ពេលវេលាថ្ម និងការសាកថ្ម

ជាមួយនឹងការរចនា Dynamic Aesthetics និងដំណើរការប្រកបដោយប្រសិទ្ធភាព រថយន្ត G9 អាចបើកបរបានរហូតដល់ 702 គីឡូម៉ែត្រ សម្រាប់ការសាកថ្មមួយពេញ។ ថ្មរបស់រថយន្ត G9 អាចសាកពី 10% ទៅ 80% ក្នុងរយៈពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ។

សមត្ថភាព និងការគ្រប់គ្រង
សាក់ស៊ីរបស់ G9 ត្រូវបានអភិវឌ្ឍន៍យ៉ាងពិសេសដោយវិស្វករនៅប្រទេសអាល្លឺម៉ង ដែលធ្វើអោយរថយន្ត G9 អាចបង្កើនល្បឿនពី 0-100km/h ដោយចំណាយពេលតិចជាង៤វិនាទី (AWD)។​ ជាមួយប្រព័ន្ធ Four-Wheel Drive លោកអ្នកក៏នឹងទទួលបាន Drive mode បន្ថែមនោះគឺ Mude និង Snow ផងដែរ។

ប្រព័ន្ធប៊ូមខ្យល់ឆ្លាតវៃ

រថយន្ត G9 ប្រើប្រាស់នូវប៊ូមខ្យល់ឆ្លាតវៃ ដែលផ្តល់នូវផាសុកភាពខ្ពស់។ នៅពេលទំលាក់កម្ពស់ប៊ូមខ្យល់ ប្រព័ន្ធនិងធ្វើការបង្កើននូវចម្ងាយបើកបររបស់រថយន្ត G9 ថែមទៀតផង។

ថាមពលដែលអ្នកអាចទុកចិត្តបាន
បន្ទះឈីប NVIDIA DRIVE Orin ផ្តល់ថាមពលដល់ប្រព័ន្ធ XPILOT ទាំងមូល ដែលមានមុខងារបើកបរ មុខងារសុវត្ថិភាព និងមុខងារចត ជាមួយនឹងសេនស័រចំនួន 29 បំពាក់នៅជុំវិញរថយន្ត
Carousel with Navigation
ប្រព័ន្ធប្រតិបត្តិការ XMART
Voice Assistant
OTA Updates
ការគ្រប់គ្រងតាមកម្មវិធី XPENG
កៅអីដ៏ល្អបំផុត
Xopera ប្រើប្រាស់ឧបករណ៍បំពងសំឡេងចំនួន 22 រួមទាំងប្រព័ន្ធអូឌីយ៉ូ Dynaudio Confidence ផងដែរ។ រថយន្ត G9 ក៏អាចប្រើជាឧបករណ៍បំពងសំឡេង (boombox) ជាមួយនឹងឧបករណ៍បំពងសំឡេងខាងក្រៅពីររបស់វា ដូច្នេះអ្នកអាចស្តាប់តន្ត្រីរបស់អ្នកនៅខាងក្រៅរថយន្តបាន
XPENG App
Explore the World Intelligently