XPENG Cambodia

XPENG G6
រថយន្ត SUV កូនកាត់ដ៏ឆ្លាតវៃ
Up to0km1
WLTP range
0.0s1
0–100 km/t (AWD)
10-80%
in 20 minutes¹
កែប្រែបទពិសោធន៍នៃការបើកបរ
ដំណើរការដោយ Plateform SEPA2.0 រថយន្ត G6 ក៏មកជាមួយនឹងការរចនាបែបស្ព័រ និងបែបAerodynamicផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ XPENG រថយន្ត G6 នឹងផ្តល់ជូននូវផាសុកភាពកម្រិតកំពូល កន្លែងដាក់ឥវ៉ាន់យ៉ាងធំទូលាយ រួមជាមួយនឹងឧបករណ៍ទំនើបៗ។

ពណ៌ដែលយកលំនាំតាមចក្រវាល

Car Color Preview
Vehicle Color Preview

សាកថ្មដោយភាពជឿជាក់

បំពាក់មកជាមួយនូវកន្លែងសាកថ្មឥតខ្សែ 50w ចំនួន2 កន្លែង រួមជាមួយនឹងមុខងារកៅអីក្តៅ ត្រជាក់នៃកៅអីខាងមុខ។ សាកថ្មក៏លឿន បរិយាកាសក៏ត្រជាក់ ហើយអាចភ្ចាប់ទំនាក់ទំនងរាល់ពេលបើកបរ

កៅអីផ្តល់ផាសុកភាពយ៉ាងប្រណិត

ទទួលយកបទពិសោធន៍នៃផាសុកភាពដ៏អស្ចារ្យបំផុតនៅរាល់ការធ្វើដំណើររបស់លោកអ្នក ជាមួយនឹងកៅអីដែលមានផាសុកភាពប្រណឹត។ រចនាឡើងដោយគិតគូរយ៉ាងល្អិតល្អន់អំពី ergonomic កៅអីអ្នកបើកបរ​មានមុខងារអូតូអាចកំនត់បាន 8 ទិស និងមុខងារទម្រខ្នង 4 ទិសអាចផ្តល់ជូនគ្រប់តម្រូវការរបស់លោកអ្នក។ លើសពីនេះ កៅអីខាងមុខក៏មានបំពាក់មុខងារខ្យល់ក្តៅត្រជាក់ ដែលធ្វើឱ្យគ្រប់ការដំណើររបស់លោកអ្នកប្រកបដោយផាសុកភាព

លើសពីយានជំនិះដែលជូនលោកអ្នកពីចំនុចA ទៅចំនុចB

កៅអីខាងមុខ អាចបត់ទម្រេត ស្ទើរតែស្មើរ 180ដឺក្រេជាមួយនឹងកៅអីខាងក្រោយ ហើយកៅអីក្រោយក៏អាចកំនត់បាន 12 របៀប ជាមួយនឹងការទម្រេតរហូតដល់ទៅ 38.4 អង្សារ។ ដូចនេះលោកអ្នកអាចកែប្រែរថយន្តអោយទៅជាកន្លែងសម្រាកយ៉ាងងាយស្រួលនិងផាសុកភាព ដែលលោកអ្នកអាចរីករាយជាមួយតន្ត្រី រឺមើលកុនតាមអេក្រងកំសាន្តដ៏ធំបាន។

សំឡេងឥតគូប្រៀបពី XOPERA

សម្រាប់ការកម្សាន្ត រថយន្ត XPENG G6 បំពាក់នូវប្រព័ន្ធសំឡេង Xopera ដែលមានឧបករណ៍បំពងសំឡេងចំនួន 18 ដែលរួមគ្នាផ្តល់ថាមពល 960 វ៉ាត់

SEPA 2.0

SEPA 2.0 រួមបញ្ចូលនូវBody Structure ដែលធ្វើអោយគ្រោងឆ្អឹងរថយន្តស្រាលជាងមុន ប៉ុន្តែរឹងមាំជាងមុន។​ ម៉្យាងវិញទៀតក៏ធ្វើអោយរថយន្តមានសន្ទុះជាមុន​ហើយសន្សំសំចៃថាមពលបានល្អជាងមុនផងដែរ។ ទាំងនេះគឹជាកត្តាដែលរួមចំណែកអាចធ្វើអោយរថយន្តអាចបើកបរបានឆ្ងាយជាងមុន។

Cell-integrated Bodywork

ថ្មត្រូវបានបំពាក់ជាផ្នែកជាប់មួយនៃ platform រថយន្ត។ ក៏មានបំពាក់ជាមួយStructure 3ស្រទាប់ ដែលជួយការពារថ្ម និងដែកការពារសងខាងដែលអាចទប់ទល់ការប៉ះទង្គិចរហូតដល់80តោន។ ដោយសារតែមូលហេតុនេះ ទើបយើងអាចsave ទំហំខាងលើបានរហូតដល់5% ដែលអាចផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ប្រសើរ និងកាប៊ីនខាងក្នុងដ៏ទូលាយ។

ជ្រើសរើសម៉ូដែលដែលត្រូវនឹងតម្រូវការរបស់អ្នក
ម៉ូដែល RWD Standard Range ផលិតថាមពល 190 kW/258 hp និងកម្លាំងរមួល 440 Nm។ សម្រាប់អ្នកដែលត្រូវការប្រព័ន្ធបើកបរ AWD ម៉ូដែល AWD Performance គឺជាជម្រើសដ៏សក្តិសម ជាមួយនឹងថាមពលដ៏អស្ចារ្យ 350 kW/476 hp និងកម្លាំងរមួល 660 Nm ដែលជំរុញដោយម៉ូទ័រពីរ។ ប្រព័ន្ធ AWD ផ្តល់នូវការបង្កើនល្បឿនយ៉ាងរហ័សពី 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាង 4 វិនាទី

ការសាកថ្ម

XPENG G6 ត្រួសត្រាយផ្លូវសម្រាប់ការសាកថ្មលឿនរហូតដល់ 280 kW! សាកពី 10 ទៅ 80% ក្នុងរយៈពេលតិចជាង 20 នាទី។ លោកអ្នកក៏អាចជ្រើសរើសអាគុយពីរប្រភេទ គឺអាគុយ 66 kWh (LFP) ដែលផ្តល់នូវចម្ងាយធ្វើដំណើរដ៏គួរឱ្យចាប់អារម្មណ៍រហូតដល់ 435 គីឡូម៉ែត្រ WLTP រឺក៏អាគុយ 87.5 kWh (NCM) ដែលផ្តល់នូវចម្ងាយធ្វើដំណើររហូតដល់ 550 គីឡូម៉ែត្រ

ធំទូលាយ និងមានផាសុកភាព
ទទួលយកបទពិសោធន៍នៃទំហំដ៏ធំនៅក្នុងរថយន្ត XPENG G6 ថ្មី ជាមួយនឹងចម្ងាយពីកង់មុខទៅកង់ក្រោយ 2.89 ម៉ែត្រ និងការរចនាផ្ទៃខាងក្នុងដ៏ឆ្លាតវៃ ដែលផ្តល់នូវកន្លែងដាក់ជើង និងគម្លាតពីក្បាលដ៏ធំទូលាយ ជាមួយនឹងកន្លែងដាក់ឥវ៉ាន់ដែលមានទំហំផ្ទុក 571 លីត្រ ដូចនេះលោកអ្នកអាចយករបស់របរជាច្រើនទៅជាមួយលោកអ្នកនៅរាល់ការធ្វើដំណើរ

X-HP3.0

ប្រព័ន្ធគ្រប់គ្រងកំដៅ X-HP3.0 របស់ XPENG G6 ត្រូវបានរចនាឡើងសម្រាប់ការសន្សំសំចៃថាមពលអោយបានច្រើនបំផុត។ ជាមួយនេះមុខងារនេះ លោកអ្នកអាចធ្វើដំណើរដោយផាសុកភាពដោយមិនបារម្ភពីសីតុណ្ហភាពខាងក្រៅ

លែងព្រួយបារម្ភអំពីចម្ងាយធ្វើដំណើរ
ជាមួយនឹងការប្រើប្រាស់ថាមពលទាប និងចម្ងាយធ្វើដំណើររហូតដល់ 550 គីឡូម៉ែត្រ WLTP លោកអ្នកអាចរីករាយនឹងការធ្វើដំណើរដោយគ្មានកង្វល់ជាមួយ XPENG G6 របស់អ្នក។
Responsive Carousel
ប្រព័ន្ធប្រតិបត្តិការ Xmart
ការបញ្ចារដោយសំឡេង "Hey XPENG"
OTA Updates
ការគ្រប់គ្រងតាមកម្មវិធី XPENG
លក្ខណៈពិសេសស្តង់ដារនៅលើ XPENG G6
រថយន្ត XPENG G6 មានបំពាក់ឧបករណ៍គុណភាពខ្ពស់ ដូចជាយ៉ាន់កង់ទំហំ 20 អ៊ីញ ជាមួយនឹងសំបកកង់ Michelin ដំបូល Panoramic និងកៅអីស្បែកអាចកំនត់បានច្រើនទិស និងមានខ្យល់ក្តៅជាដើម។ ផ្តល់ជូនលោកអ្នកនូវផាសុកភាពពេញមួយឆ្នាំជាមួយនឹងកៅអីខាងមុខមានខ្យល់ចេញចូល និងចង្កូតកំដៅ រន្ធ USB ចំនួន 4 និងកន្លែងសាកថ្មឥតខ្សែ 50W ចំនួនពីរសម្រាប់ស្មាតហ្វូនផងដែរ។ រថយន្តនេះផ្តល់នូវប្រព័ន្ធសំឡេងលំដាប់ខ្ពស់ជាមួយនឹងប្រព័ន្ធសំឡេង 960W ជាមួយឧបករណ៍បំពងសំឡេងចំនួន 18 និងការចូលប្រើប្រាស់កម្មវិធីតន្ត្រី វីដេអូ កម្សាន្ត និងបណ្តាញសង្គមជាច្រើនប្រភេទ

XPENG App

Explore the World Intelligently