XPENG Cambodia

អ្នកត្រួសត្រាយយានយន្តទំនើបនាពេលអនាគត
ភាពពិសេសរបស់យើងគឺការខិតខំកែលម្អការធ្វើដំណើរ តាមរយៈការបញ្ចូលនូវវិស្វកម្មប្រកបដោយភាពច្នៃប្រឌិត ដែលគ្រប់ផ្នែកទាំងអស់គឺចេញពីក្រុមហ៊ុនតែមួយ។ អ្វីដែលធ្វើឱ្យយើងខុសប្លែកពីគេនោះគឺការស្វែងរកឥតឈប់ឈរនូវសក្ដានុពលនៃការធ្វើដំណើរ ចាប់ពីយានយន្តអគ្គិសនីលើដី រហូតដល់យានយន្តដែលអាចហោះហើរបាន។ យើងយកចិត្តទុកដាក់ពីអ្នកប្រើប្រាស់ និងខិតខំស្វែងរកដំណោះស្រាយដែលធ្វើអោយជីវិតរបស់អ្នកប្រើប្រាស់បានប្រសើរជាងមុន។
នៅ XPENG យើងមិនត្រឹមតែដឹកជញ្ជូនមនុស្សពីកន្លែងមួយទៅកន្លែងមួយទៀតប៉ុណ្ណោះទេ។ យើងបំផុសគំនិតបទពិសោធន៍ជីវិតថ្មីៗ នាំអ្នកទៅកាន់គោលដៅថ្មីៗ និងបទពិសោធន៍ដែលស្រស់ស្រាយ។ យើងនាំមកនូវអនាគតនៃការធ្វើដំណើរ ផ្តល់ជូននូវមធ្យោបាយធ្វើដំណើរដែលកាន់តែប្រសើរ និងច្នៃប្រឌិតជាងមុន
យើងជាក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងបេះដូង។ តាមរយៈការបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើងដោយប្រើប្រាស់ជំនាញរបស់យើង យើងអាចដោះស្រាយនូវសំណួរដ៏ស្មុគស្មាញដែលមិនធ្លាប់មាននរណាម្នាក់ធ្វើបានពីមុនមក
យើងបានយល់ច្បាស់ពីរបៀបដែលមធ្យោបាយធ្វើដំណើរដើរតួយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយយើងខ្ញុំមានបំណងប្រាថ្នាចង់ពង្រីកការធ្វើដំណើរនៅពេលអនាគតតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ចាប់ពីផ្លូវគោក ដល់ផ្លូវអាកាស។

XPENG នាំចូលជាផ្លូវការដោយ No. Seven International Automobile Co., ltd

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ XPENG Cambodia ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន No. Seven International Automobile Co., Ltd

ទិញរថយន្ត XPENG ពីក្រុមហ៊ុនផ្លូវការ និងទទួលបានការធានារបស់រោងចក្រផ្ទាល់! រថយន្ត XPENG Cambodia ទាំងអស់ភ្ជាប់មកជាមួយការធានារបស់រោងចក្រផ្ទាល់៖ ៨ ឆ្នាំលើម៉ូទ័រ និងអាគុយ និង ៥ ឆ្នាំលើតួនៃរថយន្ត បន្ថែមពីលើការធានារបស់រោងចក្រ អតិថិជន XPENG Cambodia នឹងទទួលបានសេវាថែទាំរថយន្តដោយឥតគិតថ្លៃរយៈពេល ៥ ឆ្នាំផងដែរ នេះធ្វើឱ្យកាន់តែងាយស្រួល និងផ្តល់ទំនុកចិត្តកាន់តែខ្លាំងសម្រាប់អតិថិជនរថយន្តអគ្គិសនីប្រណីត XPENG Cambodia ជាមួយនឹងការធានា និងគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់លោកអ្នក XPENG ត្រូវបាននាំចូលជាផ្លូវការដោយក្រុមហ៊ុន No. SEVEN ជាមួយនឹងការធានារបស់រោងចក្រផ្ទាល់!
យើងកំពុងស្ថិតក្នុងកាលៈទេសៈដ៏ល្អមួយនៃការជ្រាបចូលរថយន្តអគ្គិសនី។ សាងសង់ឡើងតាមស្តង់ដារឧស្សាហកម្ម 4.0 ជាមួយនឹងទស្សនវិជ្ជាប្រកបដោយនិរន្តរភាព រោងចក្រស្វ័យប្រវត្តិរបស់យើងត្រូវបានបំពាក់ដោយសមត្ថភាព AGV សំរាប់ការដំឡើងនិង​ផលិតអាគុយ ដែលមានលក្ខណៈបើកចំហ និងមានតម្លាភាព ជាមួយនឹងការត្រួតពិនិត្យតាមពេលវេលាជាក់ស្តែង ដើម្បីធានាគុណភាពនិងប្រសិទ្ធភាព។ សមត្ថភាពនៃការផលិតរថយន្តរបស់យើងខ្ញុំអាចកើនឡើងរហូតដល់ 600,000 គ្រឿងក្នុង1ឆ្នាំ ជាមួយនឹងរោងចក្រវៃឆ្លាតចំនួន3 នៅ Zhaoqing, Guangzhou និង​Wuhan
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះ ESG យើងខ្ញុំបានបង្កើតនូវគោលគំនិតស្នូលប្រកបដោយភាពច្នៃប្រឌិតមួយគឺ X-SEG (ឆ្លាតវៃ ប្រសិទ្ធភាព និងបៃតង) ដែលជាអ្នកណែនាំដល់ការបង្កើត និងប្រតិបត្តិការនៃរោងចក្ររបស់យើងខ្ញុំ និងជាមូលដ្ឋានគ្រឹះសំខាន់ៗទាំងអស់នៃប្រតិបត្តិការអាជីវកម្មរបស់យើងខ្ញុំ។ កិច្ចខិតខំប្រឹងប្រែង ESG របស់យើងខ្ញុំត្រូវបានទទួលស្គាល់ជាសកល។ សម្រាប់ពីរឆ្នាំជាប់ៗគ្នា យើងទទួលបានចំណាត់ថ្នាក់ "AA" ពី MSCI ESG Research ក្នុងឆ្នាំ 2021 ដែលជាចំណាត់ថ្នាក់ MSCI ESG ខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក ជាពិសេស MSCI ESG Research បានផ្តល់ពិន្ទុ XPENG 10 និង 9.1 នៅក្នុងប្រភេទ Product Carbon Footprint និង Opportunities in CleanTech ដែលជាផ្នែកសំខាន់ពីរដែលរួមចំណែកដល់ចំណាត់ថ្នាក់ ESG របស់យើងផងដែរ។

ទីតាំងរបស់ XPENG Cambodia គឺនៅ Samdach Hun Sen Blvd, 60m, Phnom Penh, Cambodia

ធ្វើការកក់សម្រាប់បើកសាកល្បង

សូមទាក់ទងតាមរយៈបណ្ដាញសង្គមរបស់យើង